ភ្នំពេញៈ ករណីអគ្គិភ័យដែលឆាបឆេះផ្ទះមួយកន្លែង កាលពីវេលាម៉ោង០៩និង៥០នាទីព្រឹកថៃ្ងព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវក្នុងបុរី លឹម ឈាងហាក់ ផ្ទះលេខ16R ផ្លូវលេខ៥ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់រងគ្រោះឈ្មោះ ឃឹម សារេន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ។ ប្រភេទសំណង់៖ ផ្ទះថ្មទំហំ៤ម៉ែត្រ x ១៦ម៉ែត្រ ។ សម្ភារៈខូចខាតរួមមានដូចជា៖ គ្រែដេកចំនួន២ ,ទូដាក់សំលៀកបំពាក់ចំនួន២ ។
មូលហេតុ៖ ដុតទៀនបង្កជាអគ្គិភ័យ ។
សមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យ ចំនួន១គ្រឿងប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង ៤ម៉ែត្រគូប ។ ពន្លត់ចប់នៅវេលាម៉ោង១០និង២០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ។ ភ្លើងពុំបានឆេះរាលដាលបន្តដល់ផ្ទះអ្នកនៅក្បែរនោះឡើយ ហើយ ក៏មិនមានមនុស្សស្លាប់ឬក៏រងគ្រោះរបួសស្នាមអ្វីនោះដែរ៕




មតិយោបល់