ព័ត៌មានជាតិ

តាកែវទៀតហើយ!! ម៉ូតូពន្លះម៉ូតូលាន់ស្នូរដូចរន្ទះបាញ់ស្លាប់និងរបួសធ្ងន់ស្រាល

តាកែវ: កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១និង៤៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចផ្លូវក្រាលកៅស៊ូគ្មានលេខ ភូមិចំណោម ឃុំចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ម៉ូតូម៉ាកអាយខន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-0814 បើកបរដោយឈ្មោះ ចាន់ ភក្រ្តា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព ធ្វើដំណើរពីត្បូងរួចបត់ឆ្វេង រួមដំណើរជាមួយឈ្មោះ ជ័យ ង៉ែត ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងអង្គ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ របួសស្រាល។

ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-8610 បើកបរដោយឈ្មោះ ឃួន កេង ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ របួសធ្ងន់ស្លាប់ពេលបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ត្រវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត៕

មតិយោបល់