ព័ត៌មានជាតិ

​ដឹងហើយ​ថាគ្រឿងញៀនបំផ្លាញខ្លួនឯង បំផ្លាញគ្រួសារនឹងបំផ្លាញសង្គម ចុះហេតុអ្វីនៅតែប្រព្រឹត្ត!​

កណ្តាលៈ កាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចចុះបង្រ្កាបករណី​ជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់ ​នៅបន្ទប់ផ្ទះជួល ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

​ជនសង្ស័យចំនួន​៤​នាក់​ ទី១​ឈ្មោះ នួន ចាន់ធី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិភូមិធំ ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរ ពុំពិត (ឃាត់ខ្លួន)។ ទី២​ឈ្មោះ ផាត ឌីណា ហៅ ម៉ុក ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ ពុំពិត (ឃាត់ខ្លួន)។ ទី​៣​ឈ្មោះ លឹម មករា ភេទ​ប្រុស អាយុ​១៩ឆ្នាំ មានទីលំនៅភូមិស្រុកចេក ស្រុកបាទី ខេត្តតាកែវ មុខរបរ កម្មករ(ឃាត់ខ្លួន)។ និងទី៤​ឈ្មោះ លាង ស៊ីវម៉េង ភេទ ស្រី អាយុ​២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិត (ឃាត់ខ្លួន)។

​វត្ថុតាងចាប់យករួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកក)ចំនួន០៥កញ្ចប់ (ធំ ០៣ កញ្ចប់មធ្យម ០១ កញ្ចប់ តូច ០១ កញ្ចប់)និងយ៉ាម៉ា០១គ្រាប់ ,ទូរសព្ទ័ ចំនួន ១២ គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន​១,​ដែកកេះចំនួន​៥, ដបសម្រាប់ជក់ថ្នាំញៀនចំនួនមួយ, សម្ភារសម្រាប់វិចខ្ចប់មួយចំនួន។

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនបានសហការជាមួយនគរបាលប៉ុស្តិ៍ឈើទាលបានចេញល្បាតតាមភូមិសាស្រ្តក្នុងឃុំឈើទាល ហើយក៏ទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានមានជនសង្ស័យកំពុងប្រើប្រាស់នឹងចែកចាញថ្នាំញៀននៅម្តុំផ្ទះជួលនៅភូមិឬស្សីស្រុក ឃុំឈើទាល ភ្លាមនោះលោកនាយប៉ុស្តិ៍ឈើទាល បានទូរសព្ទ័សុំបព្ជាពីលោក អធិការនគរបាលស្រុកកៀនស្វាយ ហើយលោកអធិការ ក៍បានបញ្ជា ឲ្យកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនកម្លាំងអន្តរាគមន៏ស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល ចុះទៅដល់ទីតាំងកើតហេតុក៏ប្រទះឃើញជនសង្ស័យទាំង៤នាក់ខាងលើកំពុងប្រើប្រាស់ នឹងវិចខ្ចប់ថ្នាំគ្រឿង។ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ នឹងដកហូតវត្ថុតាងយកមកសាកសួរបន្តនៅប៉ុស្តិ៍ នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័បានសារភាពថា ពួកគេពិតជាបានប្រើប្រាស់គ្រឿងញៀន នឹងជួញដូរគ្រឿងញៀនពិតប្រាកដមែន។

ក្រោយពីសួរនាំរួចកម្លាំងប៉ុស្តិ៍ឈើទាលបានបញ្ជូនជនសង្ស័យនឹងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់