ព័ត៌មានជាតិ

បុគ្គលិកផលិតផល វីម៉ា ២នាក់ ប្រើហិង្សាក្នុងគ្រួសារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ: កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ កម្លាំងនៃមន្ទីរយុត្តិធម៌ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពីបទប្រើហិង្សាក្នុងគ្រួសារ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី១-ឈ្មោះ ហ៊ន វីរះ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកផលិតផល វីម៉ា មានទីលំនៅភូមិសង្កាត់ខាងលើ និងទី២-ឈ្មោះ ជិន កាណេ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរដូចគ្នា ទីលំនៅភូមិទំនប់អង្គ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បច្ចុបន្នជនសង្ស័យទាំងពីរ ត្រូវបានបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕

មតិយោបល់