ភ្នំពេញៈ ដើម្បីសម្រួលចរាចរនៅពេលយប់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរ ម្យ៉ាងវិញទៀតដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើម ដំឡើងបេតុងទ្រូងផ្លូវថ្មី ប្រភេទស្តង់ដារខ្ពស់ ដោយជំនួសរនាំងដែក នៅមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដល់មហាវិថីព្រះមុនីវង្ស។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញគម្រោងនឹងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា ២នៅអ័ក្សបេតុងទ្រូងផ្លូវ ជាអំពូលប្រភេទ LED ទំនើបវិញផងដែរ។
មន្ត្រីរដ្ឋបាលសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើម ដំឡើងបេតុងទ្រូងផ្លូវថ្មី ប្រភេទស្តង់ដារខ្ពស់ដោយជំនួសរនាំងដែក នៅមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដល់មហាវិថីព្រះមុនីវង្ស។
ដោយឡែក ដោយសារបង្គោលភ្លើងបំភ្លឺផ្លូវនៅចិញ្ចើមផ្លូវត្រូវបានបាំងពន្លឺ ដោយមែកឈើនោះ គម្រោងនឹងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ នៅអ័ក្សបេតុងទ្រូងផ្លូវ ជាអំពូលប្រភេទ LEDទំនើបវិញ៕
មតិយោបល់