ព័ត៌មានជាតិ

ភេរវករបរទេសជិត ៣០.០០០ នាក់ កំពុងមានសកម្មនៅដែនដីកាន់កាប់ដោយ ISIS ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់

UN: មន្ត្រីអង្គការសហប្រជាជាតិជាន់ខ្ពស់ម្នាក់ បាននិយាយថា “ភេរវករបរទេស” បច្ចុប្បន្នចំនួនជិត ៣០.០០០ នាក់ ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលនេះជាការព្រមានហានិភ័យ ចំពោះការវាយប្រហារ នៅប្រទេសរបស់ពួកគេ ត្រូវបានរីករាលដាល។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦។

របាយការណ៍ដោយព័ត៌មាន Swiss Info បានបញ្ជាក់ថា ចំនួនភេរវករបរទេសនេះ ស្ថិតនៅអត្រាខ្ពស់ណាស់ ក្នុងសង្គ្រាមបំផ្លិចបំផ្លាញនៅប្រទេសស៊ីរី និងប្រទេសជិតខាងអ៊ីរ៉ាក់ នេះបើតាមលោក Jean-Paul Laborde ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធាននៃគណៈកម្មាធិការប្រឆាំងភេរវកម្ម បានឲ្យដឹង។

”ភេវរករបរទេសជិត ៣០.០០០ នាក់ ដែលឥឡូវកំពុងមានសកម្មភាពនៅទឹកដី ដែលកាន់កាប់ដោយ ISIS ត្រូវបានថយចុះ ក្នុងប្រទេសអ៊ីរ៉ាក់ ហើយយើងកំពុងមើលឃើញថា ដែនដីទាំងនេះនឹងត្រឡប់មកវិញ មិនមែនគ្រាន់តែតំបន់នៅប៉ែកអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែគ្រប់តំបន់នៃប្រទេសទាំងអស់របស់ពួកគេដូចជា Tunisia, Moroccoជាដើម។” នេះបើតាមការថ្លែងរបស់លោក Jean-Paul Laborde៕

មតិយោបល់