ព័ត៌មានជាតិ

ចោលកន្ទុយបារីបង្កជាអគ្គិភ័យឆេះបន្ទប់អគារខុនដូរ លីហ៊ួត ចិនជួលស្នាក់នៅថតTik Tokបង្ហោះ

ភ្នំពេញៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថៃ្ងអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៤និង១០ នាទីព្រឹក មានអគ្គិភ័យមួយកន្លែងកើតឡើង នៅអគារខុនដូ (លី ហ៊ួត ) ខុនដូរ នៅអគារលេខ 36A ផ្លូវ242 កែង111 ក្រុម13 ភូមិ2 សង្កាត់ បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងឈ្មោះ លី ហ៊ួត ភេទប្រុស អាយុ៧២ឆាំ្ន មុខរបរម្ចាស់អគារខុងដូរ ។ ចំណែកអ្នកជួលបន្ទប់ឈ្មោះ Xu HuiFa ជនជាតិ ចិន ភេទប្រុស អាយុ ៣៤ឆាំ្ន មុខរបរថត Tik Tok បង្ហោះ ។

មូលហេតុ៖ ចោលកន្ទុយបារីបង្កជាអគ្គិភ័យ ។

ប្រភេទសំណង់ៈ ថ្មបេតុង ទំហំ៤ម៉ែត្រx ៤ម៉ែត្រ ។ ការខូចខាតសម្ភារៈ ឆេះបន្ទប់ស្នាក់នៅ លេខ 17C ជាន់ទី17 ទៅ និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ ។ ករណីនេះមិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ ។

កម្លាំងសមត្ថកិច្ចចេញរថយន្តការិយាល័យអគ្គិភ័យ: ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២២ឡាន ស្មើនឹង 88 ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖ រថយន្តទីក្រុងអូរឡាំព្យា០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន សើ្មនឹង៤ម៉ែត្រគូប ។ ពន្លត់ចប់នៅម៉ោង០៥និង៣០នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល ៕

មតិយោបល់