ព័ត៌មានជាតិ

ត្រឹមរយៈមួយថ្ងៃសោះ មនុស្ស៣នាក់ត្រូវពស់ពឹសចឹកនៅស្រុកថ្មពួក

បន្ទាយមានជ័យៈ ត្រឹមរយៈពេលមួយថ្ងៃសោះ ប្រជាពលរដ្ឋចំនួន៣នាក់ ដែលរស់នៅស្រុកថ្មពួក ត្រូវបានពស់ពឹសចឹកជាបន្តបន្ទាប់ តែសំណាងល្អ​ពេទ្យជួយសង្គ្រោះទាន់ពេលវេលា ។ ហេតុការណ៍កាលពីល្ងាចថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្សេងៗពីគ្នា ក្នុងភូមិបន្ទាយឆ្មាជើង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានឲ្យដឹងថា ករណីទី១កើតឡើងនៅវេលាម៉ោង១០ថ្ងៃត្រង់ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិបន្ទាយឆ្មាជើង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជនរងគ្រោះមានឈ្មោះ ឡោម ញ៉ិប ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបន្ទាយឆ្មាជើង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ករណីទី២កើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុច ភូមិតាអុងលិច ឃុំតាអុងលិច ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជនរងគ្រោះ​មានឈ្មោះទុំ ខឿន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតាអុងលិច ឃុំ តាអុងលិច ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ករណីទី៣នៅវេលាម៉ោង១ថ្ងៃត្រង់ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជនរងគ្រោះមានឈ្មោះ វុនស្រី អាយុ ១៦ឆ្នាំ រស់នៅក្នុងភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរ:សេនីយ៍ត្រី ដុំ ចិត្រ បានបញ្ជាក់ទៀតថា ជនរងគ្រោះទាំង៣នាក់នោះក្រោយពីត្រូវពស់ចឹកហើយត្រូវបានប្រជាពលរដ្ឋដឹកមកមន្ទីរទេព្យបង្អែកស្រុក​ថ្មពួកដើម្បី​សង្គ្រោះជីវិតភ្លាមៗផងដែរ។

លោកវេជ្ជបណ្ឌិត ញ៉ែម ភីរម្យ ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មពួកបានឲ្យដឹងថា អ្នកជំងឺដែលត្រូវពស់ចឹកនោះពេលបញ្ជូនមកដល់មន្ទីរពេទ្យ ហើយទទួលសេវា​សង្គ្រោះយ៉ាង​យកចិត្តទុកដាក់បំផុតពីលោកគ្រូពេទ្យ ព្រោះថ្នាំពស់ចឹកនេះមានស្រេចសម្រាប់ចាក់ឲ្យអ្នកជំងឺ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ក្រោយពេលចាក់ហើយអ្នកជំងឺមានសភាពធូរស្រាលដូចដើមវិញហើយ។ លោកបានបញ្ជាក់ទៀតថា លោកមិនប្រហែសដូចឆ្នាំ​មុនៗ​នោះទេ ព្រោះជីវិតមនុស្សមានតម្លៃណាស់បើទោះបីថ្នាំនេះមានតម្លៃថ្លៃយ៉ាងណាក៍ដោយ ក៏ត្រូវចាក់ឲ្យអ្នកជំងឺដែរ នេះជាកាតព្វកិច្ចរបស់គ្រូពេទ្យ ៕

ពស់ចឹកពស់ចឹកពស់ចឹកពស់ចឹក

មតិយោបល់