ព្រះសីហនុៈ នៅវេលាម៉ោង ១២ និ៣០នាទីថ្ងៃត្រង់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានចុះអនុវត្តដីការបស់សាលាដំបូងខេត្តព្រះសីហនុ ដែលបង្គាប់ឲ្យចាប់ខ្លួនមួយច្បាប់លេខ ២១៧៩ ត ព/១១ ចុះថ្ងៃទី១៤-១០- ២០១១ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ទូច សូវៀត ហៅ អាង សូវៀតភេទប្រុសអាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តកាលពី៨ឆ្នាំមុននៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុថ្ងៃទី (០៨-០៣-២០១១)។
បច្ចុប្បន្នមុខសញ្ញាខាងលើ ត្រូវបានបញ្ជូនខ្លួនទៅការិយាល័យជំនាញ៕
មតិយោបល់