ព័ត៌មានជាតិ

ស្ត្រីរកស៊ី​ចងការ​ប្រាក់ម្នាក់ ត្រូវចោរលួចរថយន្ត​ម៉ាកហា​យ​ឡែន​ឌ័​រ​១​គ្រឿង​ទៅ​បាត់​ នៅ​ស្រុក​កោះធំ

​កណ្ដាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ នៅ​ចំណុច​ ក្នុង​បរិវេណ​ ផ្ទះ​ឪពុក​ជន​រង​គ្រោះ​ ហ៊ី​ សុង​ហេង​ ក្នុងភូមិ​ក​ព្រែក​សំរោង​ ឃុំ​កោះធំ​(​ខ​)​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ មាន​ករណី​លួច​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​ ។​

ជន​រង​គ្រោះ​ឈ្មោះ​ ហ៊ី​ ឆវី​ ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​សព្វថ្ងៃ​ផ្ទះ​លេខ​ 39​ C​ ភូមិ​តា​ង៉ូ​វ​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មុខរបរ​រកស៊ី​ ចងការ​ប្រាក់​។​

​ជនសង្ស័យ​ មិន​ស្គាល់​អត្តសញ្ញាណ​ (​គេចខ្លួន​បាត់​)​។​

​សម្ភារ​បាត់បង់​រួម​មាន​ ៖​ ១-​រថយន្ត​១​គ្រឿង​ម៉ាក​ ហា​យ​ឡែន​ឌ័​រ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AK-​ 2876,​ ២-​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ១​ សន្លឹក​,​ ៣-​ប័ណ្ណបើកបរ​រថយន្ត​១​សន្លឹក​,​ ៤-​កាបូប​លុយ​០១​។​

​កាលពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៩​ ជន​រង​គ្រោះ​បាន​មក​លេង​ផ្ទះ​ឪពុក​ម្តាយ​នៅ​ឯ​ស្រុក​កំណើត​ភូមិ​ព្រែក​សំរោង​ ឃុំ​កោះធំ​ក​(​ខ​)​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ ដើម្បី​ចូលរួម​កម្មវិធី​បុណ្យ​របស់​បងប្អូន​។​
ដោយនៅ​ពេល​យប់​ឡើង​ជន​រង​គ្រោះ​ តែងតែ​យក​រថយន្តរ​បស់​ខ្លួន​ខាងលើ​មក​ទុក​នៅ​ ក្រោម​សំយាបផ្ទះ​ខាង​មុខ​ផ្ទះ​ ដែល​មាន​របង​ព័ទ្ធ​ជុំវិញ​ត្រឹមត្រូវ​ ទោះ​ពេល​ថ្ងៃ​ឡើង​ ជន​រង​គ្រោះ​តែងតែ​យក​ឡាន​ជិះ​កម្សាន្ត​ជាមួយ​គ្រួសារ​។​

លុះ​រហូត​មក​ដល់​យប់​ថ្ងៃ​ទី​២០ ​ខែមករា ​ឆ្នាំ​២០១៩​ ជន​រង​គ្រោះ​ ក៏​បាន​យក​រថយន្ត​របស់​ខ្លួន​ខាងលើ​ មក​ទុក​នៅផ្ទះ​ឪពុក​របស់​ខ្លួន​ដូច​សព្វដង​ ហើយ​ជន​រង​គ្រោះ​ព្រម​ជាមួយ​គ្រួសារ​ឪពុក​ម្ដាយ​ ក៏​បាន​នាំ​គ្នា​ចូល​សម្រាក​បាត់​ទៅ​។​ លុះ​រហូត​មក​ដល់​ ពេល​កើតហេតុ​ខាងលើ​ ជន​រង​គ្រោះ​ ភ្ញាក់​ពី​ដំណេក​ ក៏​បើកទ្វារ​ចេញ​មក​មើល​រថយន្ត ​ស្រាប់តែ​បាត់​ពុំ​ឃើញ​តែ​ម្តង​ ។​

ក្រោយមក​ជន​រង​គ្រោះ​ព្រម​ជាមួយ​គ្រួសារ​ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​។​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ ​ភ្លាម​កម្លាំង​នគរបាល​ប៉ុស្តិ៍​កោះធំ​(​ខ​)​ និង​កម្លាំង​ជំនាញ​យុត្តិធម៌​ស្រុក​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​សាកសួរ​និង​ស្រាវជ្រាវ​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ស្រុក​ និង​ប៉ុស្តិ៍​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​វ​ជ្រាវ​ដើម្បី​កំណត់​រកមុខ​សញ្ញា​ ៕

មតិយោបល់