ព័ត៌មានជាតិ

ប្រជាការពារម្នាក់ ត្រូវចោរលួចកាច់.កម៉ូតូ..

ព្រះសីហនុ: នៅវេលាម៉ោងជាង០៦ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៩ មានករណីចោរកម្ម (លួចកាច់.កម៉ូតូ) ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យម្នាក់ ឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ រាជធានីភ្នំពេញ បានធ្វើសកម្មភាព លួចកាច់សោម៉ូតូ ០១គ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ស គ្មានស្លាកលេខ របស់ជនរងគ្រោះឈ្មោះ រស់ ធា ភេទ ប្រុសអាយុ៤៤ឆ្នាំ មុខរបរប្រជាការពារ មានទីលំនៅកន្លែងកើតហេតុ។

ក្រោយហេតុសមត្ថកិច្ច បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យភ្លាមៗ យកមកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់