កណ្តាលៈ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានករណីអំពើលួច ម៉ូតូ កាច់សោ.កម៉ូតូ នៅចំណុច សាលាឆាន់ ភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ មុំ ម៉ន ភេទប្រុស អាយុ ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិទួលទ្រា ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។
នៅ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១០.០០នាទីព្រឹក ជនរងគ្រោះជិះម៉ូតូម៉ាក ឌ្រីមសង់ សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ស្លាកលេខ 1GV-1205 តែម្នាក់ឯងបានធ្វើ ដំណើរពីភូមិទួលទ្រា មកភូមិព្រែកក្មេង ដល់ចំណុចវត្តព្រែកក្មេង ជនរងគ្រោះគាត់បានទុកម៉ូតូ ចតនៅមុខសាលាឆាន់ ដោយចាក់សោ.ក រួចបានដើរទៅចូលរួមកម្មវិធីក្រុងពាលី សាលាឆាន់ថ្មី នៅដី ខាងក្រោយ បន្ទាប់ពីចប់កម្មវិធីក្រុងពាលី ជនរងគ្រោះ បានត្រឡប់មកយកម៉ូតូ នៅកន្លែងដែលបានចតទុកមុខសាលាឆាន់ ពេលមកដល់ ស្រាប់តែបាត់ម៉ូតូ ហើយមានការឆោឡោរកព្រមទាំង បានប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍ ។ ភ្លាមនោះកម្លាំង នគរបាលស្រុក ប៉ុស្តិ៍ចាត់ វិធានការស្ទាក់តាមគោលដៅ តែមិនបានជួបប្រទះ មុខសញ្ញានិងភិនភាគម៉ូតូទេ។
ករណី នេះកម្លាំងជំនាញបានកសាងសំណុំរឿងនិងបន្តការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីកំណត់រកមុខសញ្ញា៕
មតិយោបល់