ភ្នំពេញៈ អគ្គិភ័យមួយ បានកើតឡើងសង្ស័យបណ្តាល មកពីឆ្លងរចន្តអគ្គិសនី បានឆេះរាលដាលរោងលក់ទឹកត្នោតជូរចំនួន៣ខ្នង ដែលសង់ពីឈើប្រក់ស្បូវ ត្រឹមរយៈពេល២៥នាទីតែប៉ុណ្តោះ និងការអន្តរាគមន៍ពីអាជ្ញាធរនិងកម្លាំងសមត្ថកិច្ច ហើយប្រើប្រាស់រថយន្តបាញ់ទឹកចំនួន ៣គ្រឿង ។
ហេតុការណ៍នេះនៅវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩ ចំណុចដីវាលខាងលិចរោងចក្រកាណាឌីយ៉ា ក្រោយផ្សារវិនមីង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហតុ បានប្រាប់ បានឲ្យដឹងថា មុនដំបូងអគ្គីភ័យនេះឆេះ ចេញពីតូបទី១ ដែលម្ចាស់មិននៅ សង្ស័យបណ្តាល មកពីឆ្លងរចន្តអគ្គីសនី ស្រាប់តែឆេះជាអណ្តាតភ្លើងតែម្តង ពិបាកនិងទប់ទល់ព្រោះរោងនិមួយៗ សុទ្ធតែធ្វើ ឈើប្រក់ស្បូវ វាងាយនឹងឆេះ ហើយងាយរាលដាល ដល់តូចដទៃ ។
ក្នុងហេតុការណ៍នេះផងដែរប្រើរថយន្តពន្លត់ អគ្គិភ័យមាន ចំនួន៣គ្រឿង គឺ ខាងសាលាខណ្ឌពោធិ៍សែនជ័យ ១គ្រឿង, ខាងក្រុមហ៊ុនស្រាបៀរកម្ពុជា១គ្រឿង, និងខាងរថយន្តរបស់ បន្ទាយប្រឆាំងភេវកម្ម១គ្រឿង មកបាញ់ទើបរលត់ទាំងស្រុង ទៅវិញ៕
មតិយោបល់