ព័ត៌មានជាតិ

រន្ធត់! បើកកាណូត ប៉ះគ្នាលិចក្នុងទឹក របួសធ្ងន់ម្នាក់ ស្លាប់ម្នាក់..

ពោធិ៍សាត់ៈ មនុស្សម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្លាប់បានស្លាប់ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក រវាងកាណូត បើកប៉ះជាមួយនឹងកាណូត។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ចំណុចដងព្រែកទន្លេសាប ក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

មុនពេលកើតហេតុគេឃើញកាណូត១គ្រឿងបើកបរដោយឈ្មោះ នី គន្ធា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកឃុំរាំងទិល ស្រុកកណ្តៀង ក្នុងនោះមានអ្នករួមដំណើរចំនួន២នាក់ ផងដែរបើកតាមបណ្តោយដងព្រែក ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ កាណូតបាន រ៉េក្បាលទៅប៉ះទង្គិចជាមួយកាណូតភាគីម្ខាងទៀតបើកបរដោយឈ្មោះ ង្វៀង យ៉ាំងចង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បើកតាមបណ្តោយដងព្រែក ក្នុងទិសដៅពីជើងទៅត្បូង ច្រាស់ទិសគ្នាបណ្តាលឲ្យរងរបួសមនុស្សចំនួន២នាក់ និងលិចកាណូតរបស់ឈ្មោះ នី គន្ធា ភ្លាមៗនោះជនរងគ្រោះបានបញ្ជូនមកមណ្ឌលសុខភាពឃុំរាំងទិលដើម្បីព្យាបាល។ ប៉ុន្តែជាអកុសល្យ អ្នករងរបួសទាំង២នាក់ត្រូវបានទទួលមរណភាពម្នាក់ គឺឈ្មោះ នី ធារី ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែររស់នៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ចំពោះសាកសពសមត្ថកិច្ចមូលដ្ឋាន បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ប្រភពដដែលបានបន្តថាដោយឃើញ ឈ្មោះ នី គន្ធា (អ្នកបើកបរ) រងរបួសធ្ងន់ធ្ងរក្រុមគ្រួសារក៏បានបញ្ជូនបន្តមកសម្រាកព្យាបាលនៅពេទ្យបង្អែកខេត្តពោធិ៍សាត់។ រីឯវត្ថុតាងកាណូតចំនួន២គ្រឿងសមត្ថកិច្ចចាប់យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលរាំងទិលដើម្បីបំពេញបែបបទតាមនិតិវិធីច្បាប់៕

មតិយោបល់