ភ្នំពេញៈ ជនសង្ស័យចំនួន៥នាក់ ត្រូវបាននគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីពួកគេទាំងនោះ មានជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស វាយជនរងគ្រោះនិងដំបង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចឲ្យដឹងថា មានការទាស់ពាក្យសម្ដីគ្នា រហូតឈានដល់ការវាយជនរងគ្រោះ បណ្តាលឲ្យស្លាប់ ដោយភាគីបង្កមានគ្នា០៥នាក់៖ ទី១ឈ្មោះ គឹម ហួន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករសំណង់ (ឃាត់ខ្លួន) ជាជនដៃដល់ (គ្មានសារធាតុញៀន)។
ទី២ឈ្មោះ ចេវ ដារា ហៅឡុង ភេទប្រុសអាយុ៣៤ឆ្នាំ ស្នាក់នៅ ការដ្ឋានសំណង់ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករសំណង់បក្ខពួក (ឃាត់ខ្លួន) គ្មានសារធាតុញៀន។
ទី៣ឈ្មោះ ខាន់ សុខុន ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែ ស្នាក់នៅការដ្ឋានសំណង់ ក្រុម៧ ភូមិឡកំបោ សង្កាតស្វាយប៉ាក មុខបរកម្មកតសំង់បក្ខពួក (ឃាត់ខ្លួន) គ្មានសារធាតុញៀន។
ទី៤ឈ្មោះ ភ័ណ្ឌ តុល ភេទប្រុសអាយុ២០ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកមុខរបរ កម្មកសំណង់បក្ខពួក (ឃាត់ខ្លួន) គ្មានសារធាតុញៀន។
ទី៥ឈ្មោះ ស្រ៊ី វាសនា ហៅពៅ ភេទប្រុស អាយុ១៩ឆ្នំា ជនជាតិខ្មរ ស្នាក់នៅការដ្ឋានសំណង់ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករសំណង់ បក្ខពួក (ឃាត់ខ្លន ) គ្មានសារធាតុញៀន។
ចំណែកជនរងគ្រោះឈ្មោះ ខុន ឃីម ភេទប្រុស៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករសំណង់ រងរបួសបែកក្បាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ (ស្លាប់)។
ប្រភពដដែលបន្តថា នៅវេលាម៉ោងប្រហែល៧ និង០០នាទីថ្ងៃកើតហេតុ ជនបង្កទាំង៥នាក់ បានបបួលគ្នាទិញស្រាបៀរផឹក ហើយឈ្មោះ គឹម ហួន ជាអ្នកទៅទិញ ក៏បានទាស់សម្ដីជាមួយជនរងគ្រោះ នៅកន្លែងទិញស្រា ហើយគឹម ហួន ត្រឡប់មកកន្លែងវិញ ក៏នាំគា្នទាំ០៥នាក់ ទៅវាយជនរងគ្រោះ នៅកន្លែងកើតហេតុតែម្តង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ យកទៅព្យាលនៅមន្ទីរពេទ្យកាលម៉ែត្រ លុះចូលថ្ងៃ២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០០ មន្ទីរពេទ្យបានប្រាប់ក្រុមគ្រួសារថា គ្មានសង្ឃឹមប្រញាប់ដឹកទៅស្រុក ទៅរៀបចំធ្វើបុណ្យ។
លុះដល់ម៉ោង៤និង០០នាទីទៀបភ្លឺ ជនរងគ្រោះបានស្លាប់ នៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំកណ្តាល។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍កសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់