ព័ត៌មានជាតិ

សង់រោងបិទផ្លូវ៤៨៨! បែរជាលោកអធិការខណ្ឌចំការមន និងលោកអភិបាលខណ្ឌចំការមន ធ្វើមិនដឹង.. ឬក៏ដឹងហើយតែធ្វើមិនដឹង?!

ភ្នំពេញ: កាលពីវេលាម៉ោង១និង១០នាទី រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ភ្នាក់ងារសារព័ត៌មានPost News បានធ្វើដំណើរឆ្លងកាត់តាមដងផ្លូវ បានឃើញរោងមួយកន្លែង ដែលត្រូវគេសង់នៅលើផ្លូវ ស្ថិតនៅចំណុចផ្លូវ៤៨៨ ខាងកើតនឹងរង្វល់មូលផ្សារដើមថ្កូវ ជាប់នឹងរបងវិទ្យាល័យផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ការសង់រោងខាងលើនេះ មិនដឹងថាជារោងការ ឬក៏ជារោងបុណ្យនោះទេ ព្រោះមានការបិទជិតមួយចំហៀង ធ្វើឲ្យមានការកកស្ទះ និងពិបាកក្នុងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ផងដែរថា សូម្បីតែស្លាកលេខផ្លូវ៤៨៨ ក៏ត្រូវស្លឹកឈើបាំងស្ទើរតែមើលមិនឃើញទៀតផង។

ដូច្នេះហើយទើបប្រជាពលរដ្ឋកើតមានចម្ងល់ថា សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរក្នុងខណ្ឌចម្ការមន គាត់ដឹងដែរ តែហេតុអ្វីបានជាធ្វើមិនដឹងពីបញ្ហានេះ ៕

មតិយោបល់