ព័ត៌មានជាតិ

​រថយន្តមិនចាំម៉ាកបុកម៉ូតូពេញទំហឹង ស្លាប់បុរសម្នាក់យ៉ាងរន្ធត់!

តាកែវ: កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ភូមិទួលល្ហុង ឃុំតាំងជូង ស្រុកបាទី ខេត្តតាកែវ។

រថយន្តធុនដឹកទំនិញ មិ​នស្គាលម៉ាក បានបើកមកពីទិសខាងត្បូងបុកជាមួយនឹងម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FV-5330 បើកមកពីទិសខាងជើង ដោយឈ្មោះ ស៊ិន សុទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំអង្គសំភី ស្រុកកំពង់ត្រាច ខេត្តកំពត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ក្រោយពេលកើតហេតុ រថយន្តបានបើករត់គេចខ្លួនបាត់។

មូលហេតុ ល្បឿនលឿន។

ចំណែកម៉ូតូនិងសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់