កណ្ដាលៈ កាលពីវេលាម៉ោង៦ និង៣៥នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាក TOYOTA TACOMA បុកជាមួយនឹងម៉ូតូ ២គ្រឿង បណ្ដាលឲ្យធ្ងន់ស្រាលស្រី ២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ចំណុចភូមិខ្លាត្រាំ ឃុំកំពង់លួងស្រុកពញាឮ ខេត្តកណ្ដាល។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក TOYOTA TACOMA ពណ៌ស្លែ ពាក់ស្លាកលេខ តាកែវ 2A-1790 អ្នកបើកបររថយន្ត ពុំស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនពីកន្លែងកើតហេតុ) ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកន្លែងកើតហេតុ បានបើកវ៉ាជែងរថយន្ត ស្របទិសនៅខាងមុខ ក៏ជ្រុលចង្កូតទៅបុកម៉ូតូចំនួន២គ្រឿង ដែលកំពុងបើកបរមានទិសដៅផ្ទុយទិស។
ម៉ូតូទី១ ម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1Q-8710 បើកបរដោយឈ្មោះ អ៊ឹម ទីតា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (រងរបួសធ្ងន់ ពាក់មួកសុវត្ថិភាព)។ ម៉ូតូទី២ ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-5950 បើកបរដោយឈ្មោះ ហេង លីណា ភេទស្រី អាយុ ១៣ឆ្នាំ (មុខរបរសិស្ស) មានទីលំនៅភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (រងរបួសស្រាល ពាក់មួកសុវត្ថិភាព)។ ចំណែករថយន្តបង្ក បែកកង់មុខខាងឆ្វេង ធ្លាក់ទៅក្រោមថ្នល់ខាងឆ្វេងដៃក្រឡាប់។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យភ្នំពេញ។ ដោយទ្បែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី៕
មតិយោបល់