កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ១០និង ១៥នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ មានករណីឆក់ចរន្តអគ្គិសនី ដែលបណ្តាឲ្យជនរងគ្រោះបាត់បង់ជីវិតភ្លាមៗ នៅភូមិពោធ៌ម្រះ ឃុំចក ស្រុកបរិបូរណ៍ ។
ជនរងគ្រោះឈ្មោះ ផាន់ ប៊ុនធឿន ភេទប្រុសអាយុ ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ បានទៅកាន់អំពូល ពេលកំពុងបើកបំភ្លឺ នៅផ្ទះរបស់ខ្លួន បណ្ដាលឆ្លងចន្តរអគ្គិសនីឆក់ស្លាប់តែម្ដង ។
ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យឃើញថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ ទៅធ្វើបុណ្យតាមប្រណី៕
មតិយោបល់