ព័ត៌មានជាតិ

ស្ត្រីម្នាក់​ប៉ូលីស​​ឃាត់​ខ្លួនព្យាយាម​បើក​គេច​ ៥ គីឡូម៉ែត្រ​ដោយសណ្តោងប៉ូ​លីស​ចរាចរ​ទៅ​ជា​មួយ​ផង​

ពួក​យើង​គ្រប់គ្នា​ដឹង​ច្បាស់​ហើយ​ថា​ការគោរព​ច្បាប់​ចរាច​រណ៍​ពិត​ជា​សំខាន់​ដែល​ពលរដ្ធ​គ្រប់ៗ​រូប​ត្រូវ​តែ​គោរព​ហើយ​រាល់​ការ​ល្មើស​ច្បាប់​ចរាចរណ៍​នានា​នឹង​ត្រូវ​បាន​ពិន័យ​ផងដែរ​។​រូបភាព​នេះ​មិនមែន​ជា​ឈុត​ឆាក​សាច់​រឿង​ឬ​ពាណិជ្ជកម្ម​អ្វី​នោះ​ទេ​ប៉ុន្តែ​ជា​ហេតុការណ៍​មួយ​ដែល​បាន​កើតឡើង​នៅ​ខេត្ត​កាន​ស៊ូ​(gansu)​ប្រទេស​ចិន កាល​ពី​ថ្មីៗ​នេះ​មាន​ស្ត្រី​ម្នាក់​បាន​ល្មើសច្បាប់​ចរាចរណ៍​ហើយ​ត្រូវបាន​ប៉ូលីស​ឃាត់ឲ្យ​ចុះ​ពីលើ​ឡាន​ប៉ុន្តែ​ស្ត្រី​នោះ​បាន​ព្យាយាម​បើក​រត់គេច មិន​ត្រឹមតែ​ប៉ុន្នោះ​ទេ​ថែមទាំង​បាន​យក​ប៉ូលិស​ចរាចរណ៍​ម្នាក់​បើក​ទៅ​ជាមួយ​ផង​។​ស្ត្រី​នោះ​បាន​បើក​រហូតដល់​៥​គីឡូ​មែត្រ​ឯនោះ​ទើប​ព្រមស្តាប់​ការ​បញ្ចុះបញ្ចូល​របស់​ប៉ូលិស​ដែល​បាន​បើក​តាម​ពីក្រោយ​។​បច្ចុប​ន្ប​ន្ន​ស្ត្រី​នោះ​ដោយសារតែ​មិន​គោរព​ច្បាប់​ចរាចរណ៍​និង​រំខាន​ដល់​ការ​ធ្វើការ​របស់​ប៉ូលិស ត្រូវ​បាន​ឃុំ​ខ្លូន​និង​សាកសួរ​នៅ​ប៉ុស្តិ៍​ប៉ូលិស​៕​
​ស្រឡាញ់​ជីវិត​អ្នក គោ​ព​ច្បាប់​ចរាចរណ៍​
µÉ£tïùµê¬s¢+130207_2

µÉ£tïùµê¬s¢+130207_y1
ប្រែសម្រួលអត្ថបទ​ដោយ​៖Mr.San Lida

មតិយោបល់