ព័ត៌មានជាតិ

គំនុំកូនប្រុស! ជិះម៉ូតូដេញ​វាយនិងកាប់គ្នា ​បណ្តាលឲ្យស្លាប់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពោធិ៍សាត់ៈ លោកវរសេនីយ៍ឯក ម៉ូ លីដា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តពោធិ៍សាត់ បានប្រាប់ Post News ថា ​កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយបានកើតឡើង នៅខាងលិចវត្តព្រៃដំរី ភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់​។

ជនរងគ្រោះឈ្មោះ ហែល ប្រុសពៅ ភេទប្រុស អាយុ១៨​ឆ្នាំ ​នៅភូមិ​ឃុំកើតហេតុ។ ចំណែកជនសង្ស័យ ឈ្មោះ ម៉ៅ ម៉ាច ហៅអ៊ុយ ភេទប្រុស អាយុ១៨​ឆ្នាំ ស្នាក់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាជនដៃដល់នឹងបក្ខពួកចំនួន៥នាក់(មធ្យោបាយម៉ូតូ៣គ្រឿងសេ១២៥​ចំនួន២​គ្រឿង និងម៉ូតូអិចសង់ទ័រ១គ្រឿង)។

នៅមុនពេលកើតហេតុ នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះមានគ្នា៦នាក់ បាននាំគ្នាទៅអង្គុយលេងមុខរោងម៉ាស៊ីនស្រូវទល់មុខវត្តព្រៃដំរី ភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោយមកក្រុមជនរងគ្រោះបានជិះម៉ូតូចេញពីឃ្លាំងស្រូវមកផ្ទះ ៣នាក់ នៅសល់៣នាក់ក៏ជិះម៉ូតូ២គ្រឿងទៅទិសខាងលិច បានចម្ងាយប្រហែល២០០ម៉ែត្រ ក៏ក្រុមជនសង្ស័យជិះម៉ូតូ៣គ្រឿងមានគ្នា៦នាក់ ប្រដាប់ដោយដាវដំបងវាយទៅលើជនរងគ្រោះកំពុងជិះម៉ូតូ ចំគុម្ពត្រចៀកខាងឆ្វេងធ្លាក់ពីលើម៉ូតូ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ជនសង្ស័យឈ្មោះ ម៉ៅ ម៉ាច ហៅអ៊ុយបានសារភាពថាខ្លួននឹងបក្ខពួកពិតជាបានប្រព្រឹត្តវាយទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ពិតប្រាកដមែន។
​​មូលហេតុ ដោយសារគំនុំ​។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ តាមបញ្ជារបស់ព្រះរាជអាជ្ញា។

ករណីឃាតកម្មសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់