អ៊ីស្រាអែលៈ កងកម្លាំងការពារអ៊ីស្រាអ៊ែល (IDF) បាននិយាយថា ប្រព័ន្ធការពាររបស់អ៊ីស្រាអែល បាញ់ទម្លាក់មីស៊ីលនៅភាគខាងជើងតំបន់ Golan Heights ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។
ដោយអ្នកជិះស្គីទឹកកក នៅឯរមណីយដ្ឋានជិះស្គីភ្នំ Hermon ដ៏ល្បីល្បាញមួយ ស្ថិតនៅតំបន់ជម្លោះ Golan Heights បានថតដោយចៃដន្យនូវការស្ទាក់ចាប់គ្រាប់រ៉ុកកែតរបស់ស៊ីរី ដោយប្រព័ន្ធការពារផ្លូវអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ ។
ពាក់ព័ន្ធនឹងករណីនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) ក៏បានធ្វើការចែករំលែកវីដេអូ នៅលើគណនី Twitter ផ្លូវការរបស់ពួកគេផងដែរ។
វីដេអូនេះ បានលេចឡើងយ៉ាងខ្លី មុនពេល IDF បាននិយាយថា ពួកគេបានសម្រេចចិត្តបិទរមណីយដ្ឋានជិះស្គីរបស់ប្រទេស ទៅកាន់អ្នកទេសចរ បន្ទាប់ពីមានការវាយប្រហារតាមអាកាស ដ៏ធំសម្បើមលើប្រទេសស៊ីរី៕
មតិយោបល់