ព័ត៌មានអន្តរជាតិ

លោក ពូទីន ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចា ជាមួយលោក អាបេ ដើម្បីបញ្ចប់ភាពជាប់គាំងលើជម្លោះកោះអស់រយៈពេល ៧០ ឆ្នាំ

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើជាម្ចាស់ផ្ទះ សម្រាប់ជំនួបពិភាក្សាលើប្រជុំកោះ ដែលកំពុងមានជម្លោះ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលបញ្ហានេះ បានរារាំងប្រទេសទាំងពីរ មិនអាចចុះសន្ធិសញ្ញាសន្តិភាពរវាងគ្នា ដើម្បីបញ្ចប់ជាផ្លូវការនូវសង្គ្រាមលោកលើកទី២ ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោក អាបេ នាថ្ងៃអង្គារនេះ គឺជាលើកទី ២៥ ហើយ ដែលលោក និងលោក ពូទីន បានជួបពិភាក្សាគ្នា ចាប់តាំងពីឆ្នាំ ២០១៣កន្លងមក ដែលវាជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទោះបីជាមានការខ្វែងគំនិតគ្នាជាច្រើនទសវត្សមកហើយ លើប្រជុំកោះ Kuril ។

បន្ទាប់ពីកងទ័ពសូវៀត បានរឹបអូសយកកោះបួន នៅចន្លោះសមុទ្រ Okhotsk និងមហាសមុទ្រ Pacific របស់ជប៉ុន នៅថ្ងៃចុងក្រោយនៃសង្គ្រាមលោកលើកទី ២៕

មតិយោបល់