ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចចម្រុះចុះឆែកឆេរទីតាំងស្តុកទុកគ្រឿងសម្អាងជាច្រើនប្រភេទមួយកន្លែង យកទៅពិសោធន៍

ភ្នំពេញៈ នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ មន្ទីរប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ចុះឆែកឆេរទីតាំងស្តុកទុកផលិតផលគ្រឿងក្រអូបមួយកន្លែង និងធ្វើការសាកសួរម្ចាស់ទីតាំងម្នាក់ឈ្មោះ រ៉ែន លេន នៅផ្លូវ៣២៨ ផ្ទះលេខ២០សេ និង២០បេ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងការចុះឆែកឆេរនិងរឹបអូសផលិតផលក្លែងក្លាយទីតាំងខាងលើនេះ ដោយមានការចូលរួមពីស្ថាប័នសាលាដំបូងរាជនីភ្នំពេញ គណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ មន្ត្រីគយ និងក្រសួងសុខាភិបាលនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ផងដែរ។

ក្រោយពីធ្វើការឆែកឆេររួច សមត្ថកិច្ចជំនាញបានឲ្យដឹងថា បានរកឃើញផលិតផលគ្រឿងក្រអូបជាច្រើនប្រភេទ ដើម្បីយកទៅពិសោធន៍ និងធ្វើការសាកសួរម្ចាស់ទីតាំងខាងលើ ដើម្បីធ្វើការអប់រំ និងឲ្យគាត់បញ្ឈប់នាំចូលនិងផលិតផលក្លែងក្លាយជាបន្តរទៀត ព្រោះវានាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលគាត់និយមប្រើប្រាស់ផលិតផលគ្រឿងក្រអូប៕

https://youtu.be/oVxpfA-PtpU

មតិយោបល់