ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសម្នាក់ជួបគ្រោះអកុសល បណ្តាលឲ្យបាត់បង់នូវអាយុជីវិតភ្លាមៗ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង១០និង១០នាទីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ករណីបុរសម្នាក់ចុះបូមទឹកមិនប្រយ័ត្ន បណ្តាលឲ្យខ្សែចរន្តអគ្គិសនីម៉ូទ័របូបទឹកឆក់ស្លាប់ ស្ថិតនៅក្នុងភូមិទន្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ ឃឿន ថាញ់ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ ។

មូលហេតុ៖ ជនរងគ្រោះត្រូវខ្សែម៉ូទ័រចរន្តអគ្គិសនីបូបទឹកឆក់ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានបានចុះទៅដល់ទីតាំង ដើម្បីពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារ ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ពិតប្រាកដមែន ហើយសមត្ថកិច្ច ប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់