ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ចាប់ផ្តើមព្រួយបារម្ភ ភេសជ្ចៈ Zenya ក្រោយពីពុលនិសិ្សតសាលាបញ្ញាសាស្រ្ត

ភ្នំពេញ: ប្រជាពលរដ្ឋចាប់ផ្តើមព្រួយបារម្ភ នៅពេលទិញភេសជ្ចៈ Zenya យកមកផឹក ក្រោយពីមាននិស្សិតសាលាបញ្ញាសាស្រ្តមា្នក់បានពុល ក្អួតចង្អោរ ស្ទើគ្រោះថ្នាក់ដល់អាយុជីវិត។

តាមការឲ្យដឹងថាពីសាច់ញាតិជនរងគ្រោះ បានប្រាប់ Post News ថា ពេលនេះ ក្មួយរបស់លោកមិនទាន់ទទួលបានសំណងណាមួយនៅទ្បើយទេ ក្រោយពីពុល បន្ទាប់ពីផឹកភេសជ្ចៈ Zenya។

លោក អាត់ សុធា ត្រូវជាពូជនរងគ្រោះ បានបញ្ជាក់ប្រាប់ Post News ថា លោកនឹងរាយការណ៍ទៅមន្ត្រីកាន់កុលត្រូល ដើម្បីឲ្យមកពិនិត្យ ទឹកភេសជ្ចៈ Zenya ថាតើមូលហេតុអ្វីបានជាក្មួយរបស់លោក មានអការៈក្អួតចង្អោរក្រោយពីហូបទឹកនេះរួច។

បច្ចុប្បន្ននេះ គេសង្កេតឃើញថា ក្រុមហ៊ុនជាច្រើន បាននិងកំពុងធ្វើការប្រកួតប្រជែងគ្នា ក្នុងការដណ្តើមទីផ្សារ ដើម្បីចែកចាយ និងលក់ផលិតផលទៅឲ្យអតិថិជន ចែកចាយបន្ត ឬក៏អ្នកប្រើប្រាស់ផ្ទាល់ខ្លួន ទន្ទឹមនិងនោះ គេសង្កេតឃើញថា ផលិតផលក្រុមហ៊ុនខ្លះ ហាក់មិនសូវ មានគុណភាព។ មិនសូវមានគុណភាពក៏ព្រោះតែ មិនមានការត្រួតពិនិត្យច្បាស់លាស់ ពិសេសបង្កបញ្ហាដល់អតិថិជន ដូចជាការពុលនេះ ជាក់ស្តែង តែផលិតផលខ្លះទៀត នៅពេលដែលបរិភោគចូលទៅ ធ្វើឲ្យប៉ះពាល់សុខភាព ធ្ងន់ធ្ងរ ក្នុងនោះមានជម្ងឺ ទឹកនោមផ្អែមជាដើម។

សូមបញ្ជាក់ថា មុនពេលកើតហេតុ និស្សិត ឈ្មោះ អាត់ អាជ្ញា បានចេញលេង ហើយបានចុះមកក្រោម ទៅរកញុាំទឹកភេសជ្ជៈ ដែលខាងសាលាលក់នៅខាងក្រោម ខណៈនោះនិស្សិត អាត់ អាជ្ញា បានដើរទៅបើកទូដាក់ក្លាស្សេ ភេសជ្ជៈច្រើនមុខ ហើយគាត់បានចាប់យកដបទឹកតែ zenya មួយដបមកបើកញុាំ។ នៅគ្រាដែលគាត់ញុាំមិនទាន់អស់កន្លះដបផង ក៍ស្រាប់តែមានអាការៈ ក្អួតចង្អោរភ្លាមៗតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើល ក្នុងសកលវិទ្យាល័យបញ្ញាសាស្ត្រ ដែលមានទីតាំងនៅតាមបណ្តោយ ផ្លូវ ព្រះនរោត្តម ខាងត្បូងវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។ ភ្លាមៗនោះនិស្សិតផ្សេងទៀតក៍បានយកដបទឹក zenya ដែលនៅសលទៅចាក់មើល ស្រាប់តែឃើញមានពពុះៗ ដូចសាប៊ូទៅវិញធ្វើឱ្យភ្ញាក់ផ្អើលគ្រប់ៗគ្នា ហើយក៍ប្រញាប់ប្រញាល់នាំយកនិស្សិត អាត់ អាជ្ញា ទៅកាន់មន្ទីពេទ្យមេគង្គ ភ្លាមៗ ដោយស្ថានភាពអាការៈចុកក្អួតចង្អោរ មានលក្ខណៈធ្ងន់ធ្ងរ។

នៅថ្ងៃទី១៩នេះ ក្រុមគ្រួសារនិស្សិត អាត់ អាជ្ញា បានចុះទៅជួបជាមួយ គណៈគ្រប់គ្រងសាលាពិភាក្សាគ្នារឿងពុលនេះ។ អ្នកទទួលលក់ចំណី ក្នុងសាលានិយាយថាគាត់បានទទួលយកទឹក zenya នេះទាំងកេះៗយកមកដាក់លក់។ គាត់មិនបានដឹងថាវាមានបញ្ហាបែបនេះនោះទេ។ ក្រុមគ្រួសារនិស្សិត អាត់ អាជ្ញា បញ្ជាក់ពួកគាត់មិនបានរករឿងខាងសាលាបញ្ញាសាស្ត្រនេះទេ ដោយពួកគាត់រួម និងខាងសាលា យកទឹក zenya ដែលនៅដល់ក្នុងដបខ្លះនោះទៅឱ្យខាងមន្ទីពិសោធ៍ ពិនិត្យមើលសិន ។ បើលទ្ធផលរកឃើញថាពុលមកពីទឹក zanya នេះមែន ខាងក្រុមគ្រួសារ នឹងដាក់ពាក្យបណ្តឹង។

ករណីនេះសូមបងប្អូនដែលចូលចិត្តផឹកទឹកតែ zenya ចូលប្រុងប្រយត្ន័ ពុលដូចនិស្សិតខាងលើនេះ។ ពាក់ពន្ធ័ករណីនេះ Post News មិនអាចទាក់ទង សុំការបំភ្លឺ ខាងក្រុមហ៊ុនទឹកតែ zenya បានទេនារសៀលថ្ងៃទី១៩ឧសភានេះ៕

zenyaphoto_2016-05-19_14-11-04 photo_2016-05-19_14-11-05 photo_2016-05-19_14-11-10photo_2016-05-19_14-11-10photo_2016-05-19_14-13-56

មតិយោបល់