ភ្នំពេញៈ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩និង២០នាទី មានជនបរទេសម្នាក់ឈ្មោះ THOREN MARK JEFFERSON ភេទប្រុស អាយុ ៥៤ឆ្នាំ កាន់លិខិឆ្លងដែនលេខN3805977 ជនជាតិអូស្ត្រាលី បានមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គោលបំណង សុំឲ្យសមត្ថកិច្ចជួយបញ្ជូន ត្រឡប់ទៅប្រទេសដើមវិញ ព្រោះរូបគេស្នាក់នៅលើសទិដ្ឋាការ និងគ្មានលទ្ធភាពបង់ថ្លៃបន្តទិដ្ឋាការស្នាក់នៅ។ បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរដឹងថា ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨.០១.២០១៨ តាមច្រកអន្តរជាតិបាវិត គោលបំណទេសចរ។ រយៈពេលស្នាក់នៅប្រទេសកម្ពុជា រូបគេបានធ្វើជាគ្រូបង្រៀននៅសាលាវេស្ទើនមួយរយៈ ហើយក៏បានឈប់ធ្វើការទៅវិញ បច្ចុប្បន្នគ្មានការងារធ្វើ ដើរដេកអនាថាតាមទីសាធារណៈ និងស្នាក់នៅលើសទិដ្ឋាការរយៈពេល ០៤ខែ និង២៤ថ្ងៃ (ផុតកំណត់ថ្ងៃទី១៣.០៨.២០១៩) ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់