ភ្នំពេញៈ បុរសម្នាក់ជាអ្នករត់កង់បីឥណ្ឌា បានដឹកបុរសជនជាតិចិនចំនួន៣នាក់ចេញពីផ្សារព្រៃទាបំណងទៅទូតចិន ខណៈដឹកមិនទាន់ដល់ផង ស្រាប់តែបុរសជនជាតិចិនទាំងនោះចាប់ច្របាច់.ក និងវាយបង្កការភ្ញាក់ផ្អើលទាំងយបប់កាលពីវេលាម៉ោង១១ និង២០នាទី យប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៩៩ កែងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
តាមសម្តីបុរសអ្នករត់កង់បីបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដឹកបុរសជនជាតិចិនចំនួន៣នាក់មកពីផ្សារព្រៃទារបំណងទៅណាហ្គា ក្នុងតម្លៃ៥ដុល្លារ ខណៈដឹកជិះដល់វិមានឯករាជ្យបុរសជនជាតិចិននោះក៏ឲ្យត្រឡប់ក្រោយវិញ ខណៈមកដល់ចំណុចកើតហេតុក៏បានចាប់ច្របាច់.កវាយរូបគាត់ ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរក៏បានចាប់វាយធ្វើឲ្យបុរសជនជាតិចិន២នាក់ភ័យហុចទូរស័ព្ទឲ្យគាត់ហើយរត់គេចខ្លួនអស់។ចំណែកម្នាក់ទៀតត្រូវបានប្រជាពលរដ្ឋឃាត់ជាប់។
តែបើតាមការបកប្រែពីជនជាតិចិនវិញបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ជិះកង់បីចេញពីផ្សារព្រៃទារបំណងទៅទូតចិន តែតៃកុងបានបើកខុសផ្លូវដែលខ្លួនចង់ទៅហើយស្មានតែដឹកយកទៅកន្លែងគ្រោះថ្នាក់ដល់ពួកគាត់ទើបនាំគ្នាភ័យហើយចាប់ឲ្យតៃកុងឈប់ភ្លាមនោះក៏មានគេព្រួតវាយតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើយហេតុ និងបានធ្វើការសម្របសម្រួលគ្នាខាងម្ចាស់កង់បីឥណ្ឌាទារថ្លៃដឹក១០ដុល្លារហើយក៏ប្រគល់ទូរសព្ទឲ្យវិញ តែជនជាតិម្នាក់ដែលប្រជាពរដ្ឋឃាត់បានមិនព្រមឲ្យលុយ១០ដុល្លារទេ ថែមទាំងមិនយកទូរសព្ទទៀត ក្រោមមកទើបដឹងថាជាការយល់ដោយឃើញជនជាតិនោះមិនឲ្យលុយថ្លៃដឹកមានអ្នកសារព័ត៌មានម្នាក់បានចេញថ្លៃដឹកឲ្យទៅកង់បី៥ដុល្លារខាងកង់ក៏យល់ព្រមយករួចបានបើកកង់បីចេញទៅបាត់។ តែខាងបុរសជនជាតិចិនមិនព្រមដោយរង់ចាំព្រឹកស្អែកទៅដាក់ពាក្យបណ្តឹងនៅទូតចិនបន្ត៕
មតិយោបល់