ព័ត៌មានជាតិ

រថយន្តស៊ាំយ៉ុង បើកគេចម៉ូតូ បោលទៅបុករបងថ្មផ្ទះប្រជាពលរដ្ឋលាន់ដូចរន្ទះ របួសធ្ងន់ម្នាក់

ព្រៃវែង: រថយន្តម៉ាកស៊ាំយ៉ុងមួយគ្រឿង បានបើកគេចពីម៉ូតូ រេចង្កូតទៅបុករបងថ្ម បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៤និង២៥នាទីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវក្រាលកៅស៊ូ ភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

បុរសរងគ្រោះមានឈ្មោះ រ៉ា បូរី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ បើករថយន្តម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2T-8248 បើកគេចម៉ូតូជ្រុលទៅបុកនឹងរបងថ្មបាក់២ផ្ទាំង ប្រវែង៥ម៉ែត្រ បណ្តាលឲ្យមានរបួសដាច់ត្រចៀកខាងស្តាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកពារាំង។ រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

មតិយោបល់