ភ្នំពេញ: ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ត្រូវបាននគរបាលខណ្ឌឬស្សកែវ ឃាត់ខ្លួនដកហូតគ្រឿងញៀន៥កញ្ចប់តូច កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ចំណុចក្រុមទី១ ផ្លូវរថភ្លើង សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ជនសង្ស័យខាងលើឈ្មោះ ប្រាជ្ញ ប្រាំង ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្រុមទី៩ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សម្ភារ:ដកហូតរួមមាន ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់តូច និងទូរស័ព្ទដៃចំនួន ១គ្រឿង ពណ៌ខ្មៅ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕