ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានបែងចែកកម្លាំង ចុះអនុវត្តច្បាប់ចរាចរណ៍ ក្នុងក្រុងព្រះសីហនុចំនួន៣គោលដៅ៖
១.មុខវេទិកាបុណ្យជាតិ៧មករា
២.ស្តុបមុខមន្ទីរហិរញ្ញវត្ថុ
៣.រង្វង់មូលតោពីរ ដើម្បីធ្វើការណែនាំដល់អ្នកធ្វើដំណើរលើម៉ូតូ តម្រូវឲ្យគាត់ត្រូវតែពាក់មួកការពារសុវត្ថិភាព ឲ្យបានគ្រប់ៗគ្នាមុននឹងការចេញដំណើរ។
ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើការណែនាំអ្នកធ្វើដំណើរលើម៉ូតូទាំងអស់ ត្រូវតែពាក់មួកការពារសុវត្ថិភាព ឲ្យគ្រប់ពេលវេលាមុននឹងចេញដំណើរ។ ចាប់ពីថ្ងៃទី១៩ ខែកក្កដា រហូតដល់ថ្ងៃទី១៩ ខែសីហា សមត្ថកិច្ចធ្វើការណែនាំ៖
ទី១.អ្នកបើកម៉ូតូមិនព្រមពាក់មួកការពារ
ទី២.មានមួកការពារតែមិនពាក់
ទី៣.អ្នកជិះខាងក្រោយមិនពាក់មួកការពារ (គ្រាន់តែធ្វើការណែនាំដោយមិនធ្វើការផាកពិន័យឡើយ)។
ជំហានទី២ ចាប់ពីថ្ងៃទី១៩ ខែសីហាទៅ សមត្ថកិច្ចនឹងធ្វើការផាកពិន័យតាមច្បាប់៕
មតិយោបល់