ក្រុមហ៊ុន Microsoft បានប្រកាសឲ្យដឹងកាលពីថ្មីៗនេះថា កម្មវិធី Skype នឹងត្រូវដាក់ឲ្យប្រើប្រាស់បានដោយផ្ទាល់ជាមួយនឹង Web browsers ដោយមិនចាំបាច់ដំឡើងកម្មវិធី Skype នៅលើកុំព្យូទ័រនោះទេ។
នៅលើប្លក់របស់ Microsoft បានបង្ហោះថា អ្នកប្រើប្រាស់ Skype ទាំងអស់មិនចាំបាច់ដំឡើងកម្មវិធី Skype នៅលើកុំព្យូទ័រ ហើយក៏មិនចាំបាច់ទៅហាងអ៊ីនធើណេតកាហ្វេនោះទេ ពោលគឺមានតែកម្មវិធី Web Browsers គឺអាចប្រើ Skype បានតែម្ដង។
យោងតាមការបញ្ជាក់ Skype សម្រាប់ Web Browsers នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនទាន់ដឹងច្បាស់ថា មាន Web Browsers ណាខ្លះដែលអាចប្រើបាននោះទេ។
គួរបញ្ជាក់ផងដែរថា Skype ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៣ ហើយត្រូវបាន Microsoft ទិញយកនៅឆ្នាំ ២០១១ ជាមួយនឹងទឹកប្រាក់ ៨,៥ពាន់លានដុល្លារអាមេរិក៕
មតិយោបល់