ព័ត៌មានជាតិ

វ៉ាវ! មានជនល្មើស២នាក់ ធ្វើសកម្មភាពប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិពីគាត់ ប៉ុន្តែក្រោយពេលរួចចប់

កំពត: នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនឈ្មោះ អឿង វាសនា ហៅក្រៅ ជ្រូក ឬ ស្វិត ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ អឿង អ៊ឹងហួត ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរជាបងប្អូនបង្កើត មានស្រុកកំណើតនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត មុខរបររត់ម៉ូតូPassApp ដូចគ្នា ។ ឃាត់ខ្លួនពីបទ ហិង្សាចេតនា លើជនជាតិអង់គ្លេស កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ។ មូលហេតុ: ជនជាតិអង់គ្លេសនេះ ជិះPassApp មិនឱ្យលុយ ហើយចង់រកវាយទៀត ទើបអ្នកទាំងពីរដោះខ្សែក្រវាត់ វាយតែម្តងទៅ (មានវីដេអូ)។
សូមបញ្ជាក់ថា៖ នាពេលទទួលបណ្តឹង ជនរងគ្រោះបានប្តឹងថា មានជនល្មើសគ្នា០២នាក់ ធ្វើសកម្មភាពប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិពីគាត់ ប៉ុន្តែក្រោយពេលស្រាវជ្រាវករណីនេះជាអំពើហិង្សាចេតនា ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕

 

មតិយោបល់