ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៣និង៥៦នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១ (GS1-F5) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ ផ្លូវទន្លេមេគង្គ និង ផ្លូវកែវចិន្ដា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៥ល្ងាច៕
មតិយោបល់