បាត់ដំបងៈ សាកសពបុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញ នៅក្រោមដើមឈើនៅកណ្ដាលវាលស្រែមួយកន្លែង ដែលបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពបុរសខាងលើនោះត្រូវគេស្គាល់ឈ្មោះថា ម៉ៅ អាយុជាង៥០ឆ្នាំ ស្នាក់នៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បើតាមអ្នកភូមិដែលធ្លាប់ស្គាល់ពីប្រវត្តិរបស់បុរសនេះ បាននិយាយថា បុរសនេះជាមនុស្សញៀនស្រាខ្លាំងពេលខ្លះស្ទើរតែបាត់បង់ស្មារតីទៅហើយ។
មុនពេលកើតហេតុបុរសម្នាក់នេះត្រូវបានអ្នកភូមិប្រទះឃើញកាន់កំណាត់ឬស្សីដើចុះឡើងនៅក្បែរកន្លែងកើតហេតុនោះបានប្រហែល២ទៅ៣ថ្ងៃមុន ពេលដែលពួកគេឃើញបុរសនេះស្លាប់។
ប្រភពដដែលបានបន្តទៀតថាគេឃើញសកម្មភាពបុរសខាងលើមានលក្ខណ:ដូចមនុស្សបែកថ្នាំ ឬ ដូចជាមនុស្សវិកលចរិក ដែលមានពេលខ្លះដើរ ពេលខ្លះអង្គុយសំកុកតាមគុម្ពោតតាមព្រៃតែម្នាក់ឯង។
ដោយយោងតាមការបំភ្លឺពីសាក្សី និងអ្នកភូមិផងដែលធ្លាប់ស្គាល់ពីប្រវត្តិជនរងគ្រោះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានបឋមថា ជនរងគ្រោះអាចឡើងទៅលើដើមឈើហើយយកវល្លិ៍នៅលើដើមឈើនោះចងរឹត.ក និងរុំខ្លួនឯងរួចលោតទម្លាក់ខ្លួនបណ្ដាលឲ្យដាច់វល្លិ៍ធ្លាក់ដល់ដីស្លាប់តែម្ដង ដោយបន្សល់ទុកកំណាត់ឬស្សីប្រវែងជាង១ម៉ែត្រនៅលើដើមឈើ ដែលអ្នកភូមិតែងតែឃើញបុរសនេះកាន់ដំបងឬស្សីនោះមុនពេលកើតហេតុ។ ដូច្នេះការស្លាប់នេះអាចជាករណីធ្វើអត្តឃាតដោយខ្លួនឯង។ យ៉ាងណាក្តីក្នុងករណីខាងលើនេះគ្រាន់តែជាការសន្និដ្ឋានជាបឋមតែប៉ុណ្ណោះមិនទាន់ច្បាស់នៅឡើយទេកំពុងស្ថិតក្នុងការស្រាវជ្រាវបន្ត៕
មតិយោបល់