ព័ត៌មានជាតិ

រថយន្តម៉ាស្តារបុក​​គោយន្ត​កន្ត្រៃ​ដឹកឈើពេញទំហឹង សំណាងមិនមានអ្នករងរបួស

ក្រចេះ: ករណីគ្រោះថ្នាក់​ចរាចរណ៍មួយ​ដែលបង្កឡើង​រវាង​រថយន្ត​ម៉ា​ស្ដារ ២បាំង បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ដឹកឈើ បណ្ដាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ផ្លូវ ខ្ទេច​ផ្នែក​ខាងមុខបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង១០និង៣០នាទី​ព្រឹក​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ417-418 ត្រង់ចំណុច​អូរ​កណ្ដៀរ ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ។

គ្រោះថ្នាក់​ចរាចរណ៍​នេះបង្កឡើងដោយ រថយន្ត​ម៉ាក​ម៉ា​ស្ដារ ២បាំង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AW-4189 បាន​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​មាន​ដឹកឈើ តែ​សំណាង​មិន​បង្ក​ឲ្យ​រងរបួស​ដល់​មនុស្ស​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​ផ្នែក​ខាងមុខ​យ់ាងដំណំ៕

មតិយោបល់