ព័ត៌មានជាតិ

កម្មករ កម្ម​ការ​នី​ជាង​១០០០​នាក់ នៅ​រោងចក្រ​ជូ​លី ក្រុង​បាវិត លើកគ្នា អោយ​អភិបាលខេត្ត ជួយ​រក​ដំណោៈស្រាយ ពាក់ព័ន្ធ​និង​រឿង​ថៅកែ​រោងចក្រ បញ្ឈប់​ការងារ​កម្ម​ការ​នី ចំនួន​៣៧​នាក់​

​ស្វាយរៀងៈ យ៉ាងហោច​ណាស់​មានកម្ម​ក​រ កម្ម​ការ​នី​ជាង​១០០០​នាក់ ដែល​បំរើ​ការងារ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន តុង នៃ​រោងចក្រ​ជូ​លី ផលិត​ខោអាវ​កូនក្មេង ដែល​ស្ថិតនៅ​សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត បាន​នាំគ្នា​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ ព្រម​ទាំង​ឡើងជិៈ​លើ​រថយន្ត​ជាច្រើន​គ្រឿង មកកាន់​សាលាខេត្ត​ស្វាយរៀង ដើម្បី អោយ​អភិបាលខេត្ត ជួយ​រក​ដំណោៈស្រាយ​ទាក់ទង​ទៅនិង​ថៅកែ​រោងចក្រ បញ្ឈប់​ការងារ​កម្មករ កម្ម​ការ​នី​៣៧​នាក់ ដែល​តវ៉ា​ពី​រឿង​បង្កើត​កន្លែង​អោយមាន​ខ្យល់អាកាស​ចេញចូល ដែល​កម្ម​ការ​នី​ដួលសន្លប់ កាលពី​ថ្ងៃ​ទី​១៣-១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ អោយចូល​ធ្វើការ​វិញ ។​
​ការផ្ទុៈ​កូដកម្ម​មិន​ចូល​ធ្វើការ​នេះ បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ។​
​ពាក់ព័ន្ធ​និង​ករណី​ខាងលើនេះ តំណាង​ក្រុម​ក​ម្មការ​នី ដែល​បំរើរ​ការងារ នៃ​រោងចក្រ​ជូ​លី បានអោយដឹងថា​ការ​ដង្ហែរ​ក្បួន​មកកាន់​សាលាខេត្ត​ស្វាយរៀង គឺ​ដើម្បី​អោយ​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត ជួយ​អន្ដរា​គម​ន៏ និង រក​ដំណោៈស្រាយ​ដល់​កម្មករ កម្ម​ការ​នី ដែល​ថៅកែ​រោងចក្រ បញ្ឈប់​ពី​ការងារ​ចំនួន​៣៧​នាក់ ដែល​តវ៉ា​កាលពី​ថ្ងៃ​ទី​១៣-១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ពី​រឿង​ក​ម្មការ​នី​ដួលសន្លប់​ជា​បន្តបន្ទាប់ ដោយ​បរិយាកាស​មិនល្អ អោយចូល​បំរើរ​ការងារ​ដូច​ធម្មតា​វិញ ។​
​ចំពោះ​ប្រធាន​មន្ទីរ​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​ស្វាយរៀង លោក ហាស់ ប៊ុន្ធី បានអោយដឹង​ថា​រហូត​មក​ដល់​វេលា​ម៉ោង​១១​ថ្ងៃ​ត្រង់នេះ គឺ​ខាង​ភាគី​ថៅកែ​រោងចក្រ ព្រម​ទទួលយក​កម្មករ​តែ​១៧​នាក់​ប៉ុ​ណោៈ្ណ នៅសល់​២០​នាក់​ទៀត ទើប​ធ្វើអោយ​ក្រុម​កម្មការិនី​មិន​សុខចិត្ត ហើយ​នៅ​ថ្ងៃស្អែក ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ខាង​មន្ទី​របស់​លោក ព្រមទាំង​អាជ្ញាធរ​ដែល​ពាក់​ពន្ធ័ និង​រក​ដំណោៈស្រាយ​បន្តទៀត នៅ​សាលាក្រុង​បាវិត ៕
2015-02-27_081151

មតិយោបល់