ព័ត៌មានជាតិ

ចោរ​ទើបតែចេញស្តារ​​ គ្មានបច្ចេកទេស ត្រូវប៉ូលិសក្របួចជាប់!

​ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព​​លួច​​ម៉ូតូ ​នៅ​​មុខ​ផ្ទះ​លេខ​២៥​ ផ្លូវ​លេខ​២៣៧​ក្រុម​ទី​៣១​ ភូមិ​៧​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​វេលាម៉ោង​​​១១ព្រឹក ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៩​។​

ជនសង្ស័យ​ឈ្មោះ​ ចាន់​ វណ្ណ​:​ ហៅ​​កាក់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ផ្អេ​រ​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចម្ការមន​ រាជធានី​ភ្នំពេញ​។​ ជន​រង​គ្រោះ​ ឈ្មោះ​ កន​ រ៉ា​វីត​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាង​ជួសជុល​រថយន្ត ​ស្នាក់​នៅផ្ទះ​លេខ​១៨៩​ ផ្លូវ​ល​ខ​១៨២​ ក្រុម​ទី​១៨​ ភូមិ​៤​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖​ ម៉ូតូ​​១​គ្រឿង​ម៉ាក​ TODAY​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1DB-3717​​ជា​របស់​ជន​រង​គ្រោះ​)​ដោយ​មានការ​រ​ឯកភាព​ពី​ព្រះរាជ​អ​ជ្ញា​រង​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​បណ្តោះអាសន្ន​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគ​បាល​ខណ្ឌទួលគោក​ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕​

មតិយោបល់