ប្រ៊េស៊ីលៈ សម្រាប់ប្រកួតកីឡាអូឡាំពិក នៅខែក្រោយក្នុងប្រទេសប្រ៊េស៊ីល រដ្ឋាភិបាលបានបន្ថែម កងទ័ព ៣.០០០នាក់ ដើម្បីពង្រឹង និងធានាដល់សុវត្ថិភាពសាធារណៈ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦។
ទាហានថ្មីទាំងនេះ នឹងត្រូវដាក់ឲ្យការពារហេដ្ឋារចនាសម្ព័ន្ធដូចជា ព្រលានយន្តហោះអន្ដរជាតិ ស្ថានីយ៍រថភ្លើងក្រោមដី និងផ្លូវថ្នល់ នេះបើតាមក្រសួងយុត្តិធម៍ បាននិយាយកាលពីថ្ងៃពុធ។
ពួកគេនឹងត្រូវបានប្រើដើម្បីជួយដល់ប្រតិបត្តិការប្រឆាំងភេរវកម្ម។
បើយោងតាមរដ្ឋមន្រ្តីយុត្តិលោក Raul Jungmann បាននិយាយថា កងកម្លាំងប្រដាប់អាវុធចំនួន ២១.០០០នាក់ នឹងដាក់ឲ្យឈរជើងនៅកន្លែងប្រកួតកីឡាអូឡាំពិក ក្នុងទីក្រុង Rio ។
រដ្ឋាភិបាលនិយាយថា ទាហាន ៦.០០០នាក់ ត្រូវបានដាក់ពង្រាយរួចហើយ នៅក្នុងទីក្រុង Rio ។
ក្នុងអំឡុងពេលរយៈហ្គេមនៅថ្ងៃទី ៥-២១ ខែសីហានេះ នឹងមាន ១២ នាវា ឧទ្ធម្ភាគចក្រកងទ័ព ២៨ និងរថក្រោះប្រដាប់អាវុធ ៧០ គ្រឿង នៅឈរជើងទូទាំងទីក្រុងនេះ៕
មតិយោបល់