បាត់ដំបងៈ មានករណី បុរសម្នាក់ជានាយទាហានជាន់ចំមីន បណ្តាលឲ្យផ្ទុះរបួសចំកែងជើងយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង ១១និង១៥នាទី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាយ ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុជនរងគ្រោះខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕



មតិយោបល់