កណ្ដាលៈ នៅវេលាម៉ោង៩និង៣៦នាទីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះកម្មការិនីចំនួន១៩នាកសន្លប់ ដែលធ្វើការក្នុងរោងចក្រឆៃយ៉ា៦ “ឃីវ៉ាយស៊ិច” ទីតាំងស្ថិនៅភូមិស្រែរាំង ឃុំទំនប់ធំ ស្រុកញាឮ ខេត្តកណ្តាល បានដួលសន្លប់។
ប្រភពបានរាយការណ៍ថា មូលហេតុដែលបណ្ដាលឲ្យកម្មការិនីដួលសន្លប់នោះ មកបងប្អូនប្រជាពលរដ្ឋបានយកជីអាចម៍មាន់ទៅបាចក្នុងស្រែ ក្បែរោងចក្រចំនួន២បាវ ហើយក្លិនជីនោះបានជះចូលទៅក្នុងរោងចក្រ ពេលនោះកម្មករ កម្មការិនី ធុំក្លិនក៏ដួលសន្លប់តែម្ដង។
កម្មករកម្មការិនីទាំង១៩នាក់ខាងលើ ត្រូវបានសន្តិសុខ និងរដ្ឋបាលរោងចក្រ ដឹកបញ្ជូនទៅមន្ទីរពេទ្យក្រាំងពន្លៃអស់ហើយ។
បញ្ជាក់ៈ កម្មករកម្មការនីសន្លប់ទាំង១៩នាក់ខាងលើ ដឹងខ្លួនវិញអស់ហើយ ក្រោយពីបានដឹកទៅសង្រ្គោះទាន់ពេលវេលា៕
មតិយោបល់