ព័ត៌មានជាតិ

រថយន្ដមួយគ្រឿងបើកបរចុះចំណោតលឿន ដាច់ហ្វ្រាំងរេចង្កូតធ្លាក់ប្រឡាយក្រឡាប់ស្លាប់ម្នាក់

មណ្ឌលគិរីៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃព្រហស្បត្តិ៍ ០២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នាវេលាម៉ោង១៣និង៣០នាទី នៅចន្លោះគីឡូម៉ែត្រលេខ៩៤ និង៩៥ ស្ថិតនៅលើដងផ្លូវជាតិលេខ៧៦A ស្ថិតនៅ​ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយរថយន្តម៉ាកយីឌុប ពណ៌ខៀវ លាយ ក្រហម ស្លាកលេខ ស្វាយរៀង (3A0854) បានក្រឡាប់ដោយខ្លួនឯង ។

អ្នកបើកបរយន្តមានឈ្មោះ ថន និមល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអ្នកបើកបរ រស់នៅភូមិស្រែជ្រះ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (របួសធ្ងន់) ។

អ្នករួមដំណើរជាមួយគ្នាមានចំនួន០៣នាក់ឈ្មោះ ស៊ឹម វៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ព្រូឡាន រស់នៅភូមិការ៉េនជូ ឃុំកាន់ ស្រុកទ្រាំង ខេត្តតាកែវ (បានស្លាប់នៅកន្លែងកើតហេតុ) ។ អ្នករួមដំណើរឈ្មោះ ង៉ែត ចាយ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិថ្មបែក ឃុំរកាក្រៅ ស្រុកដូនកែវ ខេត្តតាកែវ (គ្មានរបួស) ។ អ្នករួមដំណើរម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណនៅឡើយ ព្រោះបានដើរចេញពីមន្ទីរពេទ្យបាត់ ហើយក៏គ្មានរបួសដែរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីរថយន្ដចុះចំណោតលឿន ហើយដាច់ហ្វ្រាំងក៏បានរេចង្កូតធ្លាក់ប្រឡាយក្រឡាប់ខ្លួនឯងតែម្ដង ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចជំនាញ បានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដត្រូវបានស្ទូចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូររាំង ៕

មតិយោបល់