ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បារាំងកាត់ទោសបុរស ៧នាក់ឲ្យជាប់គុក ពីបទចូលរួមហ្វឹកហាត់យោធានៅប្រទេសស៊ីរី

បារាំង: បុរសចំនួន ៧នាក់បានកាត់ទោសឲ្យជាប់ពន្ធនាគារនៅប្រទេសបារាំងពីបទចូលរួមហ្វឹកហាត់យោធាជាមួយ ក្រុមសកម្មប្រយុទ្ធដែលគេហៅថា រដ្ឋអ៊ិស្លាម (IS) នៅប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៦នេះ។

បុរសដែលមានអាយុចន្លោះពី ២៤ ទៅ ២៧ឆ្នាំត្រូវបានផ្តល់លក្ខខណ្ឌឲ្យជាប់គុកពី ៦ទៅ ៩ឆ្នាំ។ ក្នុងចំណោមពួកគេគឺ លោក Karim Mohamed-Aggad ជាប្អូនប្រុសបង្កើតម្នាក់ក្នុងចំណោមពួកសកម្មប្រយុទ្ធដែលបានចូលរួមក្នុងការវាយប្រហារនៅក្នុងទីក្រុងប៉ារីស ដែលបានសម្លាប់ មនុស្ស ១៣០នាក់ កាលពីខែវិច្ឆិកា កន្លងទៅនេះ។

ព្រះរាជអាជ្ញាបាននិយាយថា ទន្ទឹមនឹងនេះដែរ ប៊ែលហ្សិកបានធ្វើបត្យាប័នទៅប្រទេសបារាំងចាប់ខ្លួនជនសង្ស័យចំនួនពីរនាក់ រួមមាន លោក Mohamed Amri និងលោក Ali Oulkadi ត្រូវបានចោទប្រកាន់ពីបទបានចូលរួមក្នុងការវាយប្រហារទាំងនោះ៕

_90308903_fc4c7970-aca4-4600-9dc7-e62483a62546

មតិយោបល់