កីឡាករ Gareth Bale បាននិយាយថាសមាជិកក្រុមវែលទាំងអស់មិនមានការសោកស្ដាយអ្វីនោះទេ ចំពោះលទ្ធផលដែលចាញ់ព័រទុយហ្គាល់ ២-០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro 2016 ។
ខ្សែប្រយុទ្ធ Bale បានព្យាយាមខ្លាំងណាស់ក្នុងការជួយក្រុមកាលពីយប់មិញនេះ ប៉ុន្តែអ្វីគ្រប់យ៉ាងមិនមានសំណាងនោះទេ បើទោះបីជារូបគេព្យាយាមស៊ុតពីចម្ងាយយ៉ាងណាក៏ដោយ។ បន្ថែមពីលើនេះដែរ កីឡាករលេងនៅ Real Madrid រូបនេះ ក៏មានសោកស្ដាយអ្វីនោះដែរ ព្រោះក្រុមរបស់គេប្រឹងអស់ពីសមត្ថភាពទៅហើយ។
“យើងមិនស្ដាយទេ ព្រោះយើងធ្វើបានល្អក្នុងថ្ងៃនេះ។ អ្នកគាំទ្រយើងនឹងយល់ពីអ្វីដែលហៅថាបាល់ទាត់។ ព័រទុយហ្គាល់ឈ្នះ ខ្ញុំជូនពរពួកគេ ព្រោះពួកគេលេងល្អជាងយើងបន្ដិច។ យើងចាញ់តែងតែឈឺចាប់ ប៉ុន្តែយើងត្រូវគិតឡើងវិញ ថាយើងកំពុងតែជួយប្រទេសយើងឱ្យមានមុខមាត់លើឆាកអន្តរជាតិ”។ សម្ដី Bale ។
វែល បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយហើយសម្រាប់វិស័យបាល់ទាត់ ដោយអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ធំ ដូចជា Euro នេះបាន ខណៈដែលកាលមុនមក ពួកគេមិនដែលឈានដល់នេះនោះទេ៕
មតិយោបល់