ព័ត៌មានជាតិ

ផ្អើលទាំងយប់ រថយន្តបីគ្រឿង បុកគ្នានៅស្រុកមុខកំពូល ស្លាប់ និងរបួស ៤នាក់

កណ្តាល: កាលពីវេលាម៉ោង ១០និង១០ នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងរបួស ៣ នាក់ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២៣-២៤ ចំណុច ភូមិលើឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

រថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AP៣៦០២ បើកបរ ដោយឈ្មោះហេង ភារម្យ ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ធ្វើដំណើរពីព្រែកតាមាក់ ទៅភ្នំពេញ មកដល់ចំណុចកើតហេតុ បានបុករថយន្តមួយគ្រឿងពីក្រោយ ម៉ាកហ៊ីយិនដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ ២Q៦៩៤៤ បើកបរដោយឈ្មោះ សាយ សារុំ ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ធ្វើដំណើរពីជើងទៅត្បូង (ស្របទិសគ្នា)។

ក្រោយពេលបុករថយន្តបាឡែន បានរ៉េចង្កូតមកឆ្វេង ហោះផុតសួនច្បារមកគន្លងផ្លូវខាងកើត (ឆ្វេងដៃ) ទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២AE២៨១០ បើកបរដោយឈ្មោះ ស៊ឹង សំអាត ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមានរួមដំណើរពីរនាក់ ៖ ទី១. ឈ្មោះ ព្រុយ ផល្លី ភេទស្រីអាយុ ៤០ឆ្នាំ មានទីលំនៅជាមួយគ្នា និងទី២ ឈ្មោះ ស៊ៀ សុមាលី ភេទស្រី អាយុ០៤ឆ្នាំ មានទីលំនៅជាមួយគ្នា បណ្ដាលឲ្យស្លាប់ អ្នកបើកបររថយន្តបាឡែន នៅកន្លែងកើតហេតុ និងរបួសស្រាលឈ្មោះ ស៊ឹង សំអាត ឈ្មោះព្រុយ ផល្លី និងឈ្មោះស៊ៀសុមាលី ត្រូវបានបញ្ចួនទៅមន្ទីរពេទ្យភ្នំពេញ ។

មូលហេតុ ដោយសារអ្នកបើកបរថយន្តបាឡែន បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកមធ្យោយទាំងបី មករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកមុខកំពូល ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់