ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តមិនស្គាល់ម៉ាក ពន្លះម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតបុរសម្នាក់

កែប: កាលពីវេលាម៉ោង ៣ និង៥១នាទីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅចន្លោះគីឡូម៉ែត្រលេខ ២៦-២៧ តាមបណ្ដោយផ្លូវជាតិ33នៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប។

រថយន្ដមិនស្គាល់ម៉ាក ពណ៌ស មិនស្គាល់ស្លាកលេខ បើកបរពីកើតទៅលិច (ក្រោយពេលកើតេហតុរថយន្ដបានរត់គេចខ្លួន) ចំណែកម៉ូតូ ម៉ាក LCCT សេ១២៥ ពណ៌សលាយខៀវ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះជា សារិន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្ដកពត បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានប្រគល់សាកសពឲ្យទៅសាច់ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូ ត្រូវបានយកមករក្សាទុក នៅអធិការស្រុក ដើម្បីរងចាំដោះតាមផ្លូវច្បាប់ពេលក្រោយ៕

មតិយោបល់