ព័ត៌មានជាតិ

លទ្ធផល ៤ គូ​សំខាន់​កាលពី​រាត្រី​យប់មិញ ក្នុង​ក្របខណ្ឌ Champions League

​សម្រាប់​គូប្រកួត​ក្នុង​ក្របខណ្ឌ Champions League ដែល​ធ្វើឡើង​កាលពី​រាត្រី​ទៀប​ភ្លឺ​នេះ មាន ៨ គូ ក៏ប៉ុន្តែ​គូ​ដែល​គេ​ចាប់អារម្មណ៍​បំផុត គឺមាន​តែ ៤ គូ​តែប៉ុណ្ណោះ ។ សម្រាប់ ក្លិប​ជើងឯក​រង​ក្នុង​ក្របខណ្ឌ Champions League ក្លិប Atletico Madrid​ បាន​លុត ក្លិប ​Malmo FF ៥ – ០ ក្លិប Liverpool​ ហង្ស​ក្រហម​ដូច​ភ្នំ​ម្រាម​ប្រាំ​សង្កត់ ដោយ​រង​បរាជ័យ​ក្រោម​ទម្រង់​លេង​របស់ អធិរាជ​ស Real Madrid ដោយ​លទ្ធផល ៣ – ០ ក្លិប កាំភ្លើង​ធំ Arsenal ឈ្នះ​ក្លិប Anderlecht​ ​ទាំង​ប្រផិតប្រផើយ ដោយ​លទ្ធផល ២ – ១ ខណៈ​ដែល Borussia Dortmund លុត​ក្លិប Galatasaray យ៉ាង​ចាស់ដៃ ដោយ​លទ្ធផល ៤ – ០ ។
Atletico Madrid 5 – 0 Malmo FF

Liverpool 0 – 3 Real Madrid

Anderlecht 1 – 2 Arsenal

Galatasaray 0 – 4 Borussia Dortmund

real-madrid (1)

មតិយោបល់