ភ្នំពេញៈ ស្រ្តីម្នាក់សម្រេចចិត្តចងករធ្វើអត្តឃាតសម្លាប់នៅលើឡៅតឿ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលំ ក្រុមទី២ ផ្ទះលេខ៩AE ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
សពស្ត្រីខាងលើនេះមានឈ្មោះ លុយ ម៉ាលី អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវ នៅផ្សារស្ទឹងមានជ័យចាស់។
បើយោងតាមសម្តីសាច់ញាតិក្រុមគ្រួសាររបស់សពបានបង្ហើបឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះស្ត្រីខាងលើ(សព)តែងតែត្អូញត្អែថាពិបាកចិត្តណាស់លក់ខោអាវមិនដាច់សោះ និងបម្រុងសេងតូបឲ្យអ្នកផ្សេងរស់នៅកូនក៏គ្មានប្តីក៏គ្មានតើសង្ឃឹមអីទៅ។
ស្រាប់តែនៅព្រឹកមិញនេះ បងស្រីរបស់គាត់បានប្រទះឃើញប្អូនស្រីគាត់ចងករផ្តាច់ជីវិតបាត់ទៅហើយទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពេលទទួលបានព័ត័ថាមានអ្នកចងកភ្លាមសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយនគរបាលជំនាញខណ្ឌមានជ័យបានចុះទៅពិនិត្យសពនៅកន្លែងកើតហេតុ។
ក្រោយពេលពិនិត្យសពរួចសមត្ថកិច្ចជំនាញបានឲ្យដឹងថាស្ត្រីខាងលើ ពិតជាបានចងកធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានជាប់ពាក់ពន្ធ័ និងករណីឃាតកម្មនោះឡើយ ហើយសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់