ល្បិចអាថ៌កំបាំង ធ្វើឲ្យផ្ទៃមុខស្រស់ថ្លា ដែលស្រ្តីគ្រប់រូបតែងតែប្រាថ្នាចង់បាន ថ្ងៃនេះ ដំណឹង មានរូបមន្ត ៤ ប្រការ ផ្ញើរមកធ្វើជាចំណេះដឹង គួរសាកល្បងធ្វើតាមវីធីដូចខាងក្រោម ៖
https://i1272.photobucket.com/albums/y389/domneng/kimjunghwa-1_zps5f3a57b1.jpg
១- រូបមន្តបន្ថែមភាពស្រស់ផូរផង់ដល់ផ្ទៃមុខៈ
អ្នកត្រូវលាងមុខដោយទឹកក្តៅឧណ្ហៗ ឲ្យបានស្អាតជាមុន បន្ទាប់ពីនោះ នាំយកផ្លែប៉ោម នៅមិនទាន់ចិត្រសំបក ពាក់កណ្តាលផ្លែ មកច្របាច់ ឬដំឲ្យល្អិតល្មម ហើយយកមកបំពោកលើមុខ លើកលែងត្របកភ្នែក រួចទុកប្រមាណ ២៥នាទី ទើបលាងចេញ នោះផ្ទៃមុខរបស់អ្នកនឹងឡើងស្រស់ផូរផង់។
២- រូបមន្តបន្ថយភាពជ្រីញជ្រួញ ធ្វើឲ្យមុខស្រស់រលោងឡើងៈ
យកផ្លែប៉ោម (ពាក់កណ្តាលផ្លែ) មកបុកឲ្យល្អិត រួចយកក្រូចឆ្នារ ច្របាច់យកតែទឹក ប្រមាណ១ស្លាបព្រាតែ ហើយដាក់ច្របល់ផ្សំចូលគ្នា រួចយកមកបំពោកឲ្យសព្វលើផ្ទៃមុខ ទុកចោលប្រមាណ១០នាទី ហើយលាងទឹកចេញឲ្យស្អាត នោះផ្ទៃមុខរបស់អ្នកឡើងស្រស់បាត់ភាពជ្រីញជ្រួញបាន។
៣- រូបមន្តចេញស្បែកគ្រើមមិនរាបស្មើៈ
យកទឹកដោះគោជូរ ៣ស្លាបព្រាបាយ មកផ្សំជាមួយប៉េងប៉ោះតូចៗ ប្រមាណ ៣ ផ្លែ ហើយច្របាច់ចូលគ្នាឲ្យសព្វ ជាមួយនឹងទឹកដោះគោជូរនោះ រួចយកមកបំពោកឲ្យសព្វលើផ្ទៃមុខ លើកលែងជុំវិញប្រឡង់ភ្នែក ទុកចោលប្រមាណ ១៥ នាទី ហើយលាងចេញ នោះស្បែកមុខដែលគ្រើម នឹងមានភាពរលោងរាបស្មើឡើងវិញ។
៤- រូបមន្តខាត់មុខឲ្យស និងបន្ថយស្នាមយារជ្រួញៈ
យកទឹកដោះគោជូរ ១ កែវ ហើយលាយជាមួយអំបិលម៉ដ្ឋ ១ ស្លាបព្រាបាយ កូរចូលគ្នាឲ្យសព្វ រួចហើយនាំយកមកបំពោកឲ្យសព្វលើផ្ទៃមុខ ហើយយកក្រណាត់ ឬកូនកន្សែងល្អ មកត្រដុសឲ្យបានសព្វប្រមាណ ៥នាទី ហើយទុកចោលប្រហែល ៥ នាទីទៀត ទើបលាងចេញដោយទឹកស្អាត ត្រូវធ្វើបែបនេះ ១ ខែម្តង នោះផ្ទៃមុខរបស់អ្នក នឹងមានភាពសរលោង និងបំបាត់ស្នាមយារជ្រួញថែមទៀតផង៕
មតិយោបល់