ត្បូងឃ្មុំៈ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចអូរទឹកស ស្ថិតនៅភូមិចំការថ្មី ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះស្រាវជ្រាវ និងបង្រ្កាប មុខសញ្ញា ការនាំចេញដោយមិនស្របច្បាប់ដោយមានគោលដៅ(ប្រទេសចិន) ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។
ជនសង្ស័យទី១-ឈ្មោះ វ៉ោក ឆៃងីម (ហៅយាយម៉ៅ) ភេទស្រី អាយុ៦១ឆ្នាំ ជាតិខ្មែរ និងទី២ឈ្មោះ ធួន ថេត ភេទស្រី អាយុ៣៨ឆ្នាំ ជាតិខ្មែរ ហើយអ្នកទាំង២នាក់រស់នៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់